Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 2:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​នាង​អ័ប៊ី‌កែល​ក៏​បង្កើត​អ័ម៉ាសា ឪពុក​អ័ម៉ាសា​ឈ្មោះ​យេធើ ជា​សាសន៍​អ៊ីស‌ម៉ាអែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នាង​អ័ប៊ី‌កែល​បង្កើត​អ័ម៉ា‌សា ឪពុក​អ័ម៉ា‌សា​ឈ្មោះ​យេធើ​ជា​សាសន៍​អ៊ីស‌ម៉ា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាង​អប៊ី‌កែល​បង្កើត​អម៉ា‌សា រីឯ​ឪពុក​របស់​អម៉ា‌សា​ឈ្មោះ​យេធើរ ជា​ជន‌ជាតិ​អ៊ីស្មា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នាង​អប៊ី‌កែល​បង្កើត​អម៉ា‌សា រីឯ​ឪពុក​របស់​អម៉ា‌សា​ឈ្មោះ​យេធើ ជា​ជន‌ជាតិ​អ៊ីស្មា‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 2:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់


មួយ​ទៀតត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទំលាក់​ឈាម​វា ទៅ​លើ​ក្បាល​ខ្លួន​វា​វិញ ពី​ព្រោះ​វា​បាន​ប្រហារ​ជីវិត​មនុស្ស​២​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​វា ដោយ​កាប់​នឹង​ដាវ តែ​ដាវីឌ​ជា​ព្រះវរ‌បិតា​យើងទ្រង់​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រាអែល នឹង​អ័ម៉ាសា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា


មួយ​ទៀតឯង​ដឹង​ការ ដែល​យ៉ូអាប់ ជា​កូន​សេរូយ៉ា​បាន​ប្រព្រឹត្ត​នឹង​អញ ជា​ការ​ដែល​វា​បាន​ធ្វើ​ដល់​មេ‌ទ័ព​សាសន៍​អ៊ីស្រាអែល​២​នាក់​នោះ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ ហើយ​នឹង​អ័ម៉ាសា ជា​កូន​យេធើ ដែល​វា​បាន​សំឡាប់​បង់ ទាំង​កំចាយ​ឈាម​ចំបាំង នៅ​វេលា​សុខ‌សាន្ត‌ត្រាណ ក៏​បាន​ប្រឡាក់​សំពត់​ក្រវាត់ ដែល​នៅ​ចង្កេះ​ខ្លួន នឹង​ស្បែក​ជើង​ដែល​វា​ពាក់ ដោយ​ឈាម​ចំបាំង


ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោកទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។


ឯ​បង​ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា នឹង​អ័ប៊ី‌កែល ឯ​កូន​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ នឹង​អេសា‌អែល ទាំង​អស់​មាន​៣​នាក់


កាលែប ជា​កូន​ហេស្រុន ក៏​បង្កើត​កូន​នឹង​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​នឹង​យេរី‌អូត​ដែរ កូន​របស់​នាង​អ័ស៊ូបា គឺ​យេស៊ើរ សូបាប់ នឹង​អើដូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម