Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ​មក​កោរ ហើយ​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ព្រះបាទ​ដាវីឌ​មក​កោរ ហើយ​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ ព្រះ‌បាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​នោះ​ស្តេច​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ស្តេច​ទត ឲ្យ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្តេញ​ឲ្យ​ទៅ​វិញ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ដែល​ពួក​ទូត​នេះ​បាន​មក​ឯ​ទ្រង់​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប​លប ហើយ​សង្កេត​មើល​ស្រុក​ប៉ុណ្ណោះ រួច​បំផ្លាញ​វិញ​ទេ​តើ


មាន​មនុស្ស​មក​ទូល​ដល់​ដាវីឌ ពី​ការ​ដែល​គេ​ប្រព្រឹត្ត​នឹង​ពួក​ទូត​ទាំង​នោះ ដូច្នេះ ទ្រង់​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្ដី​ខ្មាស​ណាស់ ហើយ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទំរាំ​ពុក‌ចង្កា​បាន​ដុះ​ជា​ថ្មី​ឡើង រួច​សឹម​ត្រឡប់​មក​វិញ។


តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។


គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូលបង្គំ ស្នង​នឹង​ការ​ល្អ ដើម្បី​ឲ្យ​ព្រលឹង​ទូលបង្គំ​ត្រូវ​នៅ​តែ​ឯង


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ


នោះ​ស្តេច​អាសស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ នឹង​ពី​ស្រុក​អេធីយ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត នឹង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ​ផង យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស​ដល់​សាសន៍​អេស៊ីព្ទ


នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ នឹង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​ដង្វាយ​ម្សៅ នឹង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ដ្បិត​គ្រប់​ទាំង​មនុស្ស​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក‌ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​បាន​ស្លៀក​សំពត់​ធ្មៃ


មិន​ត្រូវ​កោរ​ក្រឡឹង​សក់​ក្បាល​ជុំវិញ ឬ​កាត់​ដំរឹម​ពុក‌ចង្កា​របស់​ឯង​ឡើយ


គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម