Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​ចាត់​ទូត ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ មាន​សូបាក ជា​មេ‌ទ័ព​របស់​ហាដារេ‌ស៊ើរ ជា​អ្នក​នាំ​មុខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​ពួក​ស៊ីរី​ឃើញ​ថា​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ​មក​ជួយ មាន​សូបាក​ជា​មេទ័ព​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ជា​អ្នក​ដឹក​នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺ‌ប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ស្តេច​ហាដា‌រេស៊ើរ​ជា​អ្នក​ដឹក​នាំ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ហាដារេ‌ស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក ជា​មេ‌ទ័ព​ធំ​របស់​ហាដារេ‌ស៊ើរ ជា​អ្នក​នាំ​មុខ


កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ពួក​ស៊ីរី​បាន​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ពី​មុខ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង រួច​យ៉ូអាប់​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


កាល​ដាវីឌ​ទ្រង់​បាន​ជ្រាប នោះ​ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ប្រទះ​នឹង​គេ ហើយ​ក៏​ដំរៀប​គ្នា​ច្បាំង កាល​ដាវីឌ​បាន​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី​ដូច្នេះ នោះ​គេ​ក៏​ត​នឹង​ទ្រង់


ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើមឡើង ហើយ​ជន‌ជាតិ​ទាំង​ពួង​មាន​គំនិត​ជា​ឥត​សារ​ដូច្នេះ


ឱ​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម