Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​នោះ​មក ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​មក ព្រះ‌បាទ​ណាហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន បាន​សោយ​ទិវង្គត ហើយ​បុត្រ​របស់​ស្ដេច​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​មក ស្តេច​ណាហាស ជា​ស្តេច​របស់​ជន‌ជាតិ​អាំម៉ូន​បាន​ស្លាប់ ហើយ​បុត្រ​របស់​ស្តេច​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។


នោះ​ដាវីឌ​ទ្រង់​ព្រះ‌ដំរិះ​ថា អញ​នឹង​សំដែង​សេចក្ដី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្ដី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត ឲ្យ​ទៅ​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ​ទូត​របស់​ដាវីឌ ក៏​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ដល់​ហានូន ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់


តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែគឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម