Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ឲ្យ​ដល់​សាសន៍​អ៊ីស្រាអែល​គ្រប់ៗ​គ្នា ទាំង​ប្រុស​ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ​ជូរ​មួយ​ផែន ឲ្យ​ដល់​សាសន៍​អ៊ីស្រា‌អែល​គ្រប់ៗ​គ្នា ទាំង​ប្រុស​ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បន្ទាប់​មក ព្រះ‌រាជា​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយជូរ​ក្រៀម​មួយ​ដុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បន្ទាប់​មក​ស្តេច​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​ដុំ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។


កាល​ដាវីឌ​បាន​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ពួក​ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ទ្រង់​ក៏​ដំរូវ​ពួក​លេវី​ខ្លះ ឲ្យ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​រំឭក អរ​ព្រះ‌គុណ ហើយ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


ដ្បិត​ហេសេគា ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​១​ពាន់ នឹង​ចៀម​៧​ពាន់ ដល់​ពួក​ជំនុំ​សំរាប់​ជា​ដង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​១​ពាន់ នឹង​ចៀម​១​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ


លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ នឹង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា


សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់


ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក


ឯ​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក គឺ​នៅ​គ្រប់​ទាំង​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រាអែល នោះ​ស្រេច​នៅ​លើ​ចៅហ្វាយ​វិញ លោក​ត្រូវ​រៀបចំ​ដង្វាយ​សំរាប់​លោះ​បាប ដង្វាយ​ម្សៅ ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រាអែល។


រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ទៅ​ស្រឡាញ់​ស្រី​មួយ​ទៀត​ចុះ គឺ​ជា​ស្រី​ដែល​មាន​អ្នក​ដទៃ​ស្រឡាញ់​ហើយ ក៏​ជា​ស្រី​សំផឹង​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្រឡាញ់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នឹង​ផែន​ទំពាំង‌បាយ‌ជូរ​ក៏​ដោយ


ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥត​មាន​ត្អូញ‌ត្អែរ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម