Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 15:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ពួក​សង្ឃ នឹង​ពួក​លេវី ក៏​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ឡើង​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​នាំ​គ្នា​ញែក​ខ្លួន​ជា​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​នាំ​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 15:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង​ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មក​ឯ​កន្លែង​ដែល​យើង​បាន​រៀបចំ


ពួក​កូន​ចៅ​លេវី​បាន​សែង​ហឹប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


អ្នក​ទាំង​នោះ​ក៏​ប្រមូល​ពួក​បង​ប្អូន​គេ ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​ចូល​ទៅ​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ស្តេច


ប៉ុន្តែមាន​ពួក​សង្ឃ​តិច មិន​ល្មម​នឹង​ពន្លាត់​ស្បែក​ដង្វាយ​ដុត​ទាំង​អស់​បាន បាន​ជា​ពួក​លេវី ជា​បង​ប្អូន​គេ ក៏​ជួយ រហូត​ដល់​ការ​នោះ​បាន​សំរេច នឹង​ដល់​វេលា​ដែល​ពួក​សង្ឃ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ ដ្បិត​ពួក​លេវី​មាន​ចិត្ត​ស្មោះ‌ត្រង់​ជាង​ពួក​សង្ឃ ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ


រួច​កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ


ពួក​សង្ឃ នឹង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តាជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន នឹង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។


ម៉ូសេ​ក៏​និយាយ​នឹង​អើរ៉ុន​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ថា ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​អញ បាន​លើក​អញ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​អញ​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ដូច្នេះ​អើរ៉ុន​ក៏​នៅ​ស្ងៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម