១ របាក្សត្រ 12:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នេះជាពួកអ្នក ដែលបានឆ្លងទន្លេយ័រដាន់នៅខែចេត្រ ក្នុងវេលាដែលទន្លេបានឡើងលិចច្រាំងទាំងអស់ រួចគេច្បាំងនឹងពួកមនុស្សនៅច្រកភ្នំទាំងអស់ នៅខាងកើត នឹងខាងលិចផង ក៏បំបាក់ទ័ពឲ្យគេរត់ទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ទាំងនេះជាពួកអ្នកដែលបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ ក្នុងវេលាដែលទន្លេបានឡើងលិចច្រាំងទាំងអស់ ពួកគេច្បាំងនឹងពួកមនុស្សនៅច្រកភ្នំទាំងអស់ នៅខាងកើត និងខាងលិចផង ក៏បំបាក់ទ័ពឲ្យគេរត់ទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើងលិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។ សូមមើលជំពូកអាល់គីតាប15 ពួកគេបានឆ្លងទន្លេយ័រដាន់ នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើង លិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។ សូមមើលជំពូក |
មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន