Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​បាន​ធ្វើ​ឈើ​ស្នែង​នោះ​ឲ្យ​វែង ដល់​ម៉្លេះ​បាន​ជា​មើល​ឃើញ​ពី​ត្រង់​ទី​បរិសុទ្ធ ជា​ទី​ដែល​នៅ​មុខ​ទី​ទទួល​ព្រះ‌បន្ទូល​បាន តែ​មិន​បាន​ឃើញ​ពី​ខាង​ក្រៅ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​បាន​ធ្វើ​ឈើ​ស្នែង​នោះ​ឲ្យ​វែង ដល់​ម៉្លេះ​បាន​ជា​មើល​ឃើញ​ពី​ត្រង់​ទី​បរិសុទ្ធ ជា​ទី​ដែល​នៅ​មុខ​ទី​ទទួល​ព្រះ‌បន្ទូល​បាន តែ​មិន​បាន​ឃើញ​ពី​ខាង​ក្រៅ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ​ពី​ទីសក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ ពី​ទី‌សក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ​គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​ដែល​ដំកល់​ទុក​ហឹប​នោះ ចេរូប៊ីន​ក៏​គ្រប​នៅ​ពី​លើ​ហឹប នឹង​ឈើ​ស្នែង របស់​ហឹប​ផង


ឯ​ឈើ​ស្នែង​នោះ​វែង​ល្មម បាន​ជា​មើល​ពី​ត្រង់​ទី​ទូល​សួរ​ដល់​ព្រះ​ទៅ ឃើញ​ចុង​សង​ខាង​ចេញ​មក​ពី​ហឹប តែ​ខាង​ក្រៅ​មិន​ឃើញ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ប្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ


គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


យ៉ូស្វេ​ក៏​ដាក់​ថ្ម​១២​ដុំ​នៅ​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​នៃ​ជើង​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ​ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម