Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 បើ‌សិន​ជា​អ្នក​ណា​ធ្វើ​បាប ចំពោះ​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាសនា​នៃ​ទ្រង់ ក្នុង​ព្រះ‌វិហារ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាស‌នា​របស់​ព្រះ‌អង្គ ក្នុង​ព្រះ‌វិហារ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ដំណាក់​របស់​ទ្រង់

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សំរេច​ការ​ដោយ​ជំនុំ‌ជំរះ​ពួក​បាវ​បំរើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សំរេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។


ក្រែង​ទូលបង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎ ឬ​ក្រែង​ទូលបង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល‌ងាយ​ផង។


ក្រោយ​ដែល​បាន​ទទួល​ស្បថ ធ្វើ​ជា​ស្មរ‌បន្ទាល់​ហើយ នោះ​បើ​អ្នក​ណា​ធ្វើ​បាប ដោយ​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ​ឬ​ដឹង អ្នក​នោះ​ឈ្មោះ​ថា​មាន​ទោស​វិញ


បើ​មនុស្ស​ម្នាក់​ធ្វើ​បាប​នឹង​ម្នាក់​ទៀត នោះ​មាន​ព្រះ‌ទ្រង់​ជំនុំ‌ជំរះ​ដល់​អ្នក​នោះ តែ​បើ​មនុស្ស​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ នោះ​តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន ប៉ុន្តែគេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រហារ​ជីវិត​គេ​ចោល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម