Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នៅ​កណ្តាល​ប្រជា‌ជន ដែល​ទ្រង់​បាន​ជ្រើស‌រើស ជា​សាសន៍​១​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ជា​សាសន៍​មួយ​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទូលបង្គំ​ត្រូវ​ដឹក​នាំ​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ខ្ញុំ​ត្រូវ​ដឹក​នាំ​ប្រជា‌ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 3:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី បាន​ជា​បើ​អ្នក​ណា​អាច​នឹង​រាប់​ធូលី​ដី​បាន នោះ​នឹង​រាប់​ពូជ​ឯង​បាន​ដែរ


រួច​ទ្រង់​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ប្រាប់​ថា ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ


នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ


ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ


ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ នឹង​ពួក​ជា​ប្រធាន​លើ​បណ្តាជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង ឲ្យ​បាន​ដឹង​ចំនួន​ផង


គឺ​ទ្រង់​នាំ​យក​លោក​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល​ដែល​ជា​មរដក​របស់​ទ្រង់​វិញ


អញ​នឹង​ជួយ​ទំនុក‌បំរុង​ឯង​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បោះ‌បង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម