១ ពង្សាវតារក្សត្រ 20:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចំរើនកំឡាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 បន្ទាប់មក ហោរានោះក៏ចូលទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «សូមទ្រង់ទៅចម្រើនកម្លាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «សូមព្រះករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះតម្រិះមើលថា តើព្រះករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងព្រះករុណាទៀតមិនខាន»។ សូមមើលជំពូកអាល់គីតាប22 ពេលនោះណាពីចូលទៅជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «សូមស្តេចក្លាហានឡើង ហើយសូមទ្រង់បង្ហាញមើលថា តើស្តេចត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្តេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងស្តេចទៀតមិនខាន»។ សូមមើលជំពូក |
លោកទូលថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលគេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនារបស់ទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេរកជីវិតទូលបង្គំថែមទៀត