១ ពង្សាវតារក្សត្រ 20:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 គ្រប់គ្នាក៏សំឡាប់ខ្មាំងសត្រូវដែលតនឹងខ្លួន ដូច្នេះ ពួកស៊ីរីគេបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាឌាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយនឹងពួកទ័ពសេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 គ្រប់គ្នាសម្លាប់ខ្មាំងសត្រូវដែលតនឹងខ្លួន។ ពួកស៊ីរីបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយពួកទ័ពសេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ពួកគេវាយសត្រូវរៀងៗខ្លួន ធ្វើឲ្យពួកស៊ីរី បាក់ទ័ព ហើយអ៊ីស្រាអែលនាំគ្នាដេញតាម។ រីឯព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។ សូមមើលជំពូកអាល់គីតាប20 ពួកគេវាយសត្រូវរៀងៗខ្លួន ធ្វើឲ្យពួកស៊ីរីបាក់ទ័ព ហើយអ៊ីស្រអែលនាំគ្នាដេញតាម។ រីឯស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។ សូមមើលជំពូក |
ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ