Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាសនា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់‌សា‌ឡំម​ក៏​ពិត ប៉ុន្តែ បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាស‌នា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់សា‌ឡុម​ក៏​ពិត ប៉ុន្តែ បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ លោក​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​លោក​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ លោក​បាន​ចូល​ដៃ​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ គាត់​រត់​គេច​ខ្លួន​ទៅ​ជំរំ​របស់អុលឡោះ‌តាអាឡា ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​គាត់​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ គាត់​បាន​ចូល​ដៃ​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់


រួច​ទ្រង់​ចែក​គេ​ជា​៣​កង ចាត់​ឲ្យ​ចេញ​ទៅ ១​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ


អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាសនា


ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ


ប៉ុន្តែ​បើ‌សិន​ជា​អ្នក​ណា​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន​ចំពោះ​អ្នក​ជិត​ខាង ទាំង​សំឡាប់​ដោយ​ឧបាយ‌កល នោះ​ទោះ​បើ​បាន​ចូល​ទៅ​ទី​ពឹង​ដល់​អាសនា​អញ​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​នាំ​ចេញ​ទៅ​សំឡាប់​ដែរ។


ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាសនា​គ្រប់​ទាំង​៤​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន


គឺ​សេចក្ដី​សង‌សឹក នឹង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម