១ ពង្សាវតារក្សត្រ 18:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដូច្នេះ លោកអេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា៖ «ចូររើសគោមួយសម្រាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់មុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់លោក ហើយចាប់ផ្ដើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ ចូរអង្វររកព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ សូមមើលជំពូកអាល់គីតាប25 អេលីយ៉េសមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់អ្នក ហើយចាប់ផ្តើមមុនចុះ ដ្បិតអស់អ្នកមានគ្នាច្រើន។ ចូរអង្វររកនាមនៃព្រះរបស់អស់អ្នក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ សូមមើលជំពូក |