Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​គាត់​ប្រាប់​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គាត់​ប្រាប់​កូន​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក» កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​នោះ បិតា​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​បិតា​ក៏​ឡើង​ជិះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ បាវ​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន​ជើង


ឯ​ផ្លូវ​ដែល​អ្នក​សំណប់​របស់​ព្រះ មក​ពី​ស្រុក​យូដា​បាន​ទៅ​វិញ នោះ​កូន​គាត់​ក៏​បាន​ឃើញ ដូច្នេះគាត់​សួរ​កូន​ថា តើ​អ្នក​នោះ​បាន​ចេញ​ទៅ​តាម​ផ្លូវ​ណា


គាត់​ទៅ​តាម​អ្នក​សំណប់​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា តើ​អ្នក​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ


រួច​គាត់​បង្គាប់​ទៅ​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​ឲ្យ


បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់


លោក​មាន​កូន​ប្រុស​៣០​នាក់ ដែល​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ គេ​ក៏​មាន​ទី​ក្រុង​៣០​ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​នៅ​ស្រុក​កាឡាត


ឱ​អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស នឹង​អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​ព្រំ​វិចិត្រ​ដ៏​មាន​ដំឡៃ ហើយ​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម