Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 12:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គឺ​ទ្រង់​មាន​បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 12:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ


ក៏​ចាប់​ប្រើ​គេ​ឲ្យ​ធ្វើ​ការ​យ៉ាង​តឹង‌រ៉ឹង


ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។


អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្ដី​ឆ‌បោក​វិញ។


ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។


បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។


ហើយ​អញ​មិន​បាន​ស្តាប់​តាម​សំដី​នៃ​គ្រូ​របស់​អញ ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក​ដែល​រំឭក​អញ​ផង​ដែរ


ការ​បង្ហើយ​អ្វីៗ នោះ​វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ


ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ នឹង​ពួក​ចៅហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ


បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម