Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 10:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​មាន​សិង្ហ​១២​ឈរ​នៅ​ថ្នាក់​ជណ្តើរ​៦​ម្ខាង គ្មាន​បល្ល័ង្ក​ណា​នៅ​ក្នុង​នគរ​ណា ដែល​នឹង​ផ្ទឹម​ស្មើ​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ហើយ​មាន​សិង្ហ​ដប់ពីរ​ឈរ​នៅ​ថ្នាក់​ជណ្តើរ​ប្រាំមួយ​ម្ខាង គ្មាន​បល្ល័ង្ក​ណា​នៅ​ក្នុង​នគរ​ណា​ដែល​នឹង​ផ្ទឹម​ស្មើ​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មាន​រូប​ចម្លាក់​សិង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មាន​រូប​ចម្លាក់​សឹង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្តើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 10:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ ឯង​បាន​ឡើង​មក​ពី​ស៊ី​រំពា វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​យ៉ាង​ខ្លាំង នោះ​តើ​អ្នក​ណា​ហ៊ាន​ដាស់​វា


មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ដល់​បល្ល័ង្ក​នោះ ឯ​បង្អែក​បល្ល័ង្ក នោះ​រាង​មូល ហើយ​មាន​កំណល់​ដៃ នៅ​ទាំង​សង​ខាង​ទី​អង្គុយ មាន​រូប​សិង្ហ​២​ឈរ​នៅ​ខាង​កំណល់​ដៃ


ឯ​អស់​ទាំង​ប្រដាប់​សំរាប់​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​សាឡូម៉ូន នោះ​គេ​មិន‌សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


មើល បណ្តាជន​នេះ​គេ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល គេ​មិន​ដេក​វិញ​ទាល់​តែ​បាន​ស៊ី​រំពា​ហើយ ព្រម​ទាំង​ផឹក​ឈាម​នៃ​ពួក​ដែល​បាន​សំឡាប់​ផង។


គេ​បាន​ក្រាប ក៏​ដេក​ទៅ​ដូច​ជា​សិង្ហ​ឈ្មោល ហើយ​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​ហ៊ាន​ដាស់​គេ​ឡើង មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្តាសា​ឯង នោះ​ត្រូវ​បណ្តាសា​វិញ។


រួច​មាន​ចាស់‌ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫស‌កែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម