Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 10:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ស្តេច​សាឡូម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​របស់​ព្រះ‌នាង គឺ​របស់​អ្វី​ដែល​ព្រះ‌នាង​សូម លើស​អំពី​ព្រះ‌រាជ‌ទ្រព្យ​ហ្លួង​ទាំង​ប៉ុន្មាន ដែល​សាឡូម៉ូន​បាន​ប្រទាន​ឲ្យ​ផង ដូច្នេះព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌នាង គឺ​របស់​អ្វី​ដែល​ព្រះ‌នាង​សូម លើស​ពី​ព្រះ‌រាជ‌ទ្រព្យ​ហ្លួង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ឲ្យ​ផង ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ ព្រះ‌រាជា​ក៏​បាន​ថ្វាយ​រាជ្យ​ទ្រព្យ​ទៅ​ព្រះ‌នាង សម​នឹង​ឋានៈ​ទ្រង់​ជា​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ អ្វីៗ​ដែល​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​សូម គាត់​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ គាត់​ក៏​បាន​ជូន​រាជ្យ​ទ្រព្យ​ទៅ​នាង សម​នឹង​ឋានៈ​គាត់​ជា​ស្តេច​ដ៏​ឧត្តុង្គ​ឧត្តម។ បន្ទាប់​មក ភរិយា​របស់​ស្តេច និង​អ្នក​បម្រើ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 10:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទ្រង់​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង នឹង​ពិណ សំរាប់​ពួក​ចំរៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


រីឯ​មាស​ដែល​មក​ដល់​សាឡូម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​ជា​៦៦៦​ហាប


ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក ក៏​មាន​សត្វ​អូដ្ឋ​ជា​ច្រើន​ផ្ទុក​ដោយ​គ្រឿង​ក្រអូប នឹង​មាស​ជា​ច្រើន​ណាស់ ហើយ​ត្បូង​មាន​ដំឡៃ​ផង លុះ​កាល​ព្រះ‌នាង​បាន​ចូល​មក​គាល់​សាឡូម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ


គ្រា​ក្រោយ ដែល​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ


ស្តេច​សាឡូម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ​ទៅ។


៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យ ហើយ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា


ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត


នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។


ឯ​ព្រះ ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា​ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម