១ ថែស្សាឡូនីច 4:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ដ្បិតដោយព្រោះយើងជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដូច្នេះយើងក៏ជឿដែរថា ព្រះនឹងនាំពួកអ្នកដែលបានដេកលក់ក្នុងព្រះយេស៊ូវមក ឲ្យនៅជាមួយព្រះយេស៊ូវ។ សូមមើលជំពូកKhmer Christian Bible14 ដ្បិតបើយើងជឿថា ព្រះយេស៊ូបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន នោះត្រូវជឿថា ព្រះជាម្ចាស់នឹងនាំពួកអ្នកដែលដេកលក់នៅក្នុងព្រះយេស៊ូឲ្យទៅជាមួយព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះជាម្ចាស់នឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយព្រះអង្គ ដោយសារព្រះយេស៊ូដែរ។ សូមមើលជំពូកអាល់គីតាប14 ប្រសិនបើយើងជឿថា អ៊ីសាពិតជាបានស្លាប់ ហើយរស់ឡើងវិញមែន យើងក៏ជឿថា អុលឡោះនឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយទ្រង់ដោយសារអ៊ីសាដែរ។ សូមមើលជំពូក |
មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។