Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្ដី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សំរាប់​ទទូរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ផ្ទុយទៅវិញ ប្រសិនបើ​មនុស្សស្រី​ទុកសក់វែង នោះ​ជា​សិរីរុងរឿង​ដល់​នាង ពីព្រោះ​សក់វែង​បាន​ប្រទាន​មក​មនុស្សស្រី​ដើម្បី​ទទូរក្បាល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ផ្ទុយ​ទៅ​វិញ​ បើ​ស្រ្ដី​ទុក​សក់​វែង​ នោះ​ជា​ភាព​រុងរឿង​ដល់​នាង​ ព្រោះ​ព្រះជាម្ចាស់​បាន​ប្រទាន​សក់​វែង​ឲ្យ​នាង​ជំនួស​គ្រឿង​គ្របបាំង​ស្រាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 តែ​បើ​ស្ត្រី​ទុក​សក់​វែង​វិញ នោះ​ជា​សិរីល្អ​របស់​នាង? ដ្បិត​ព្រះ​ប្រទាន​ឲ្យ​នាង​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​សម្រាប់​គ្រប​បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុងរឿង​របស់​ស្ត្រី។ តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុង‌រឿង​របស់​ស្ដ្រី។ តាម​ពិត​អុលឡោះ​ប្រទាន​ឲ្យ​ស្ដ្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​សង្ឃ ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ


តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន


ប៉ុន្តែ បើ​មាន​អ្នក​ណា​ចង់​ជជែក​ពី​សេចក្ដី​នេះ នោះ​យើង​រាល់​គ្នា​គ្មាន​ទំលាប់​យ៉ាង​នោះ​ទេ ហើយ​ពួក​ជំនុំ​នៃ​ព្រះ​ក៏​គ្មាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម