Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 6:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កុំ​ឲ្យ​ឃាត់‌ឃាំង​ការ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើយ ចូរ​ទុក​ឲ្យ​ចៅហ្វាយ​របស់​ពួក​យូដា នឹង​ពួក​ចាស់‌ទុំ​របស់​គេ ស្អាង​ព្រះ‌វិហារ​នេះ​នៅ​កន្លែង​ធម្មតា​នោះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទុក​ឲ្យ​ពួក​សាសន៍​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​តែ​គ្នា​គេ​ចុះ ត្រូវ​ឲ្យ​ទេសា‌ភិបាល​របស់​សាសន៍​យូដា និង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា សង់​ព្រះ​ដំណាក់​របស់​ព្រះ​នេះ ត្រង់​កន្លែង​ដើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទុក​ឲ្យ​ជន‌ជាតិ​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ចុះ។ ត្រូវ​ឲ្យ​ទេសា‌ភិបាល និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​យូដា សង់​ព្រះ‌ដំណាក់​ត្រង់​កន្លែង​ដើម។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទុក​ឲ្យ​ជន‌ជាតិ​យូដា​សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ​ចុះ។ ត្រូវ​ឲ្យ​ទេសា‌ភិបាល និង​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​យូដា សង់​ដំណាក់​ត្រង់​កន្លែង​ដើម។

សូមមើលជំពូក ចម្លង




អែសរ៉ា 6:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅ​ក្នុង​បណ្តាជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ទ្រង់ នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្រុក​យូដា ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នោះ


ដូច្នេះ ត្រូវ​ឲ្យ​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​គេ​ដែល​នៅ​ខាង​នាយ​ទន្លេ ឃ្លាត​ឆ្ងាយ​ពី​ទី​នោះ​ទៅ


មួយ​ទៀត យើង​ចេញ​បង្គាប់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់‌ទុំ​របស់​សាសន៍​យូដា​នេះ សំរាប់​នឹង​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​យ៉ាង​ណា​ដែរ គឺ​ត្រូវ​បើក​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សំរាប់​នឹង​ចំណាយ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​អាក់​ខាន​ការ​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម