Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 6:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​គូ‌កន គេ​ក៏​ធ្វើ​ដោយ​ខ្នះ‌ខ្នែង តាម​សេចក្ដី​ដែល​ស្តេច​ដារី‌យុស​បាន​ផ្ញើ​មក​គ្រប់​ជំពូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​សហការី ក៏​បាន​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ‌បាទ​ដារី‌យុស ដោយ​ខ្នះ‌ខ្នែងបំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះចៅ​ដារី‌យូស​យ៉ាង​ហ្មត់‌ចត់​បំផុត។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហ‌ការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ស្តេច​ដារី‌យូស​យ៉ាង​ម៉ត់‌ចត់​បំផុត។

សូមមើលជំពូក ចម្លង




អែសរ៉ា 6:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​បាន​អាន​មើល​ព្រះ‌រាជ​សាសន៍​របស់​ស្តេច​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ស្រេច​ហើយ ស្រាប់​តែ​គេ​ទៅ​ឯ​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម​ជា​ប្រញាប់ ក៏​បង្ខំ​ឲ្យ​គេ​ឈប់ ដោយ​កំឡាំងនឹង​អំណាច


រេហ៊ូម ជា​ចាង‌ហ្វាង នឹង​ស៊ីម‌សាយ​ជា​ស្មៀន ហើយ​ពួក​យើង​ខ្ញុំ​ឯ​ទៀត គឺ​ជា​ពួក​ឌីណា ពួក​អ័ផារ‌សាថាក់ ពួក​ថើផែល អ័រផារ៉ាស ពួកអើកាវេ ពួក​បាប៊ីឡូន ពួក​ស៊ូសាន ពួក​ដេហាវេ នឹង​ពួក​អេឡាំ


ហើយ​នៅ​វេលា​នោះ​ឯង ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ​នោះ ព្រម​ទាំង​សេថារ-បូស‌ណាយ នឹង​ពួក​គូ‌កន​លោក​ក៏​មក​សួរ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ស្អាង​វិហារ​នេះ ហើយ​ធ្វើ​កំផែង​នេះ​ឡើង


នេះ​ជា​សំណៅ​នៃ​សំបុត្រ ដែល​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​លោក នៅ​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ស្តេច​ដារី‌យុស


ដូច្នេះ ត្រូវ​ឲ្យ​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​គេ​ដែល​នៅ​ខាង​នាយ​ទន្លេ ឃ្លាត​ឆ្ងាយ​ពី​ទី​នោះ​ទៅ


ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ នឹង​សេះ​នោះ​មក រួច​បំពាក់​ឲ្យ​ម៉ា‌ដេកាយ ហើយ​បញ្ជិះ​គាត់​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ដោយ​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា អ្នក​ដែល​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ នោះ​បាន​ដូច្នេះ​ហើយ


មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។


ពី​ព្រោះ​ព្រះ‌បន្ទូល​នៃ​ស្តេច​មាន​ឫទ្ធិ​អំណាច តើ​មាន​អ្នក​ណា​ហ៊ាន​ទូល​ដល់​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អី​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម