Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 យើង​ក៏​បាន​បង្គាប់​ឲ្យ​គេ​ពិនិត្យ​រក នោះ​ឃើញ​ថា កាល​ពី​ចាស់​បូរាណ ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរនឹង​ការ​កម្បត់​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យើង​ក៏​បាន​បញ្ជា​ឲ្យ​គេ​ពិនិត្យ​ស្រាវ​ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ចាស់​បុរាណ​មក ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង​ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរ និង​បង្កឲ្យ​មាន​ចលាចល​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជា‌និច្ច។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ នោះ​ក៏​បាន​កើត​ការ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាសស៊ើរ


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។


ដើម្បី​ឲ្យ​មាន​គេ​ពិនិត្យ​រក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​វង្សា‌នុវង្ស​របស់​ទ្រង់ យ៉ាង​នោះ ទ្រង់​នឹង​ទត​ឃើញ​ក្នុង​សៀវភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ​ជា​ទី​ក្រុង​តែង‌តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច នឹង​ដល់​អាណា​ខេត្ត​ផង ហើយ​ថា កាល​ពី​ចាស់​បូរាណ គេ​ចេះ​តែ​បង្កើត​ការ​ក្បត់ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទី​ក្រុង​នោះ ត្រូវ​បំផ្លាញ​ចេញ​ទៅ


ឯ​សំបុត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​យើង នោះ​បាន​អាន​មើល​ប្រែ​សេចក្ដី​យ៉ាង​ច្បាស់ នៅ​មុខ​យើង​ហើយ


ហើយ​មាន​ស្តេច​ដែល​មាន​ឫទ្ធិ​យ៉ាង​សន្ធឹក បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្រុក​នៅ​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​សួយ‌អាករ ពន្ធ​ខ្លួន នឹង​ពន្ធ‌គយ​ថ្វាយ​ស្តេច​ទាំង​នោះ​ដែរ


ដូច្នេះ បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា​គួរ​ដែរ នោះ​សូម​ឲ្យ​គេ​ពិនិត្យ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ក្រុង​បាប៊ីឡូន​នេះ ឲ្យ​បាន​ដឹង​ពិត​ជា​ស្តេច​ស៊ីរូស​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ឲ្យ​ស្អាង​ព្រះ‌វិហារ​នោះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ឬ​មិន​មែន រួច​សូម​ទ្រង់​ព្រះ‌ករុណា​ផ្ញើ​ទៅ​បង្គាប់​ដល់​យើង​ខ្ញុំ ឲ្យ​ដឹង​ពី​ដំណើរ​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ។


ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្ដី នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់


នោះ​ត្រូវ​ស៊ើប‌សួរ​រក​ឲ្យ​អស់​ពី​ចិត្ត បើ​ពិត​ដូច្នោះ​មែន ការ​នោះ​ត្រូវ​ដូច​ជា​បាន​ឮ​ហើយ ថា​មាន​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​នោះ នៅ​ក្នុង​ពួក​ឯង​ជា​ពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម