អែសរ៉ា 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ហើយ បើអ្នកណាមិនមកក្នុងកំណត់៣ថ្ងៃ តាមបង្គាប់របស់ពួកអ្នកជាប្រធាន នឹងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកនោះអស់រលីងទៅ ហើយខ្លួនអ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំរបស់ពួកអ្នក ដែលរួចពីសណ្ឋានជាឈ្លើយផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ហើយបើអ្នកណាមិនមកក្នុងអំឡុងពេលបីថ្ងៃ តាមបង្គាប់របស់ពួកអ្នកដឹកនាំ និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ ហើយអ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំនៃពួកអ្នកដែលវិលត្រឡប់មកពីសណ្ឋានជាឈ្លើយនោះទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។ សូមមើលជំពូកអាល់គីតាប8 អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងអះលីជំអះ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រអែល។ សូមមើលជំពូក |
ប៉ុន្តែឯរបស់ដែលបានថ្វាយដាច់ទៅហើយ គឺដែលអ្នកណាថ្វាយដាច់ដល់ព្រះយេហូវ៉ា ពីរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ទោះជាមនុស្ស ឬសត្វ ឬស្រែចំការដែលជាកេរ្តិ៍អាករខ្លួនក្តី នោះនឹងលក់ ឬលោះវិញ មិនបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ នោះត្រូវទុកជាបរិសុទ្ធបំផុតសំរាប់ព្រះយេហូវ៉ា
លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់