អេសេគាល 6:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 នៅអស់ទាំងទីណាដែលឯងរាល់គ្នាអាស្រ័យនៅ នោះទីក្រុងទាំងប៉ុន្មាននឹងត្រូវខូចបង់ ហើយអស់ទាំងទីខ្ពស់នឹងត្រូវចោលស្ងាត់ ដើម្បីឲ្យអាសនាទាំងប៉ុន្មានរបស់ឯងត្រូវបំផ្លាញ ហើយនៅស្ងាត់ច្រៀប នឹងឲ្យរូបព្រះរបស់ឯងទាំងប៉ុន្មានត្រូវបាក់បែក ហើយលែងមានទៀត ព្រមទាំងឲ្យរូបព្រះអាទិត្យរបស់ឯងត្រូវកាប់រំលំផង ប្រយោជន៍ឲ្យស្នាដៃទាំងប៉ុន្មានរបស់ឯងបានសាបសូន្យទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 នៅទីណាដែលអ្នករាល់គ្នាអាស្រ័យនៅ ទីក្រុងទាំងនោះនឹងត្រូវវិនាស ហើយទីខ្ពស់ៗនឹងត្រូវខូចបង់ ដើម្បីឲ្យអាសនារបស់អ្នករាល់គ្នាត្រូវអន្តរាយ ហើយខូចបង់ រូបព្រះរបស់អ្នករាល់គ្នាត្រូវបាក់បែក ហើយវិនាសអន្តរាយ អាសនាដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នាត្រូវកាប់រំលំ ឯស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នានឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យ កន្លែងដែលអ្នករាល់គ្នាដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នា ក៏ត្រូវរលាយបាត់អស់ទៅដែរ។ សូមមើលជំពូកអាល់គីតាប6 គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នា នឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យ កន្លែងដែលអ្នករាល់គ្នាដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ទៅដែរ។ សូមមើលជំពូក |
រួចចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម នឹងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ
នោះអស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទីទៅ ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតដោយភ្លើង អញនឹងបំផ្លាញអស់ទាំងរបស់គេបង់ ពីព្រោះគេបានសន្សំអស់ទាំងរូបនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីសំផឹង ហើយវានឹងត្រូវត្រឡប់ជារង្វាន់ឈ្នួលរបស់ស្រីសំផឹងវិញទៀត។
ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។