Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា បើ‌សិន​ជា​ចៅហ្វាយ​នឹង​ចែក​អំណោយ​អ្វី ឲ្យ​ដល់​កូន​ខ្លួន​ណា​មួយ នោះ​នឹង​បាន​ជា​មរដក​របស់​កូន​នោះ ហើយ​នឹង​បាន​ជា​របស់​កូន​នោះ​ត​ទៅ ទុក​ជា​របស់​ផង​គេ ដែល​គេ​ទទួល​ជា​មរដក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ប្រសិន​បើ‌ចៅ‌ហ្វាយ​ចែក​អំណោយ​អ្វី​ឲ្យ​កូន​ណា​ម្នាក់ ដែល​ចេញ​ពី​កេរអាក​របស់ខ្លួន នោះ​នឹង​បាន​ជា​របស់​កូន​នោះ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​គេ ទុក​ជា​កេរអាករ​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ‌តាអាឡា​ជា​ម្ចាស់មាន​បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស នឹង​របស់​មាន​ដំឡៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យ៉ូរ៉ាម​វិញ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង


៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់ មនុស្ស​ទៀត​ត្រង់ ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប


ត្រូវ​ឲ្យ​មាន​១​ចំណែក​សំរាប់​ចៅហ្វាយ នៅ​ទាំង​សង​ខាង​នៃ​ដី​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ​នោះ នឹង​ដី​របស់​ផង​ទី​ក្រុង គឺ​ខាង​មុខ​ដី​ជា​ដង្វាយ​បរិសុទ្ធ នឹង​ដី​របស់​ផង​ទី​ក្រុង​នោះ តាំង​ពី​ព្រំ​ខាង​លិច​ចេញ​ទៅ​ខាង​លិច ហើយ​ពី​ព្រំ​ខាង​កើត​ចេញ​ទៅ​ខាង​កើត ហើយ​ប្រវែង​ដី​នោះ នឹង​ត្រូវ​បាន​ស្មើ​នឹង​ដី​១​ចំណែក ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​លិច ទៅ​ដល់​ព្រំ​ស្រុក​ខាង​កើត


នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក


មាន​សេចក្ដី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។


ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម