Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 45:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​នឹង​បាន​ជា​ដី​របស់​ផង​លោក ទុក​ជា​កេរ្តិ៍‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល អស់​ទាំង​ចៅហ្វាយ​របស់​អញ នឹង​មិន​សង្កត់‌សង្កិន​រាស្ត្រ​អញ​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រាអែល តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នោះ​នឹង​បាន​ជា​ដី​របស់​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​របស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​របស់​យើង​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដី​នោះ​ជា​ចំណែក​មត៌ក​របស់​មេ​ដឹក​នាំ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ មេ​ដឹក​នាំ​ដែល​យើង​តែង‌តាំង នឹង​លែង​កេង‌ប្រវ័ញ្ច​ប្រជា‌ជន​របស់​យើង​ទៀត​ហើយ ពួក​គេ​នឹង​ប្រគល់​ទឹក​ដី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដី​នោះ​ជា​ចំណែក​មត៌ក​របស់​មេ​ដឹក​នាំ នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។ មេ​ដឹក​នាំ​ដែល​យើង​តែង‌តាំង នឹង​លែង​កេង‌ប្រវ័ញ្ច​ប្រជា‌ជន​របស់​យើង​ទៀត​ហើយ ពួក​គេ​នឹង​ប្រគល់​ទឹក​ដី​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 45:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចៅហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង‌តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺន‌យូរ​វិញ។


តែ​ឯ​ភ្នែក​ឯង នឹង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​ឯង​វិញ ក៏​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ នឹង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ផង​ប៉ុណ្ណោះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​១ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ផង


ក៏​បាន​ចិញ្ចឹម​កូន​១ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ


វា​ស្គាល់​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បាន​បំផ្លាញ​ទី​ក្រុង​គេ ស្រុក​នោះនឹង​របស់​សព្វ​សារពើ​នៅ​ក្រុង​នោះ ក៏​ខូច​បង់ ដោយ​សូរ​គ្រហឹម​របស់​វា


ពួក​ចៅហ្វាយ​នៅ​កណ្តាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​តែ​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កំចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កំរៃ​ទុច្ចរិត


មើល ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​ឯង តាម​អំណាច​ដែល​អាច​នឹង​កំចាយ​ឈាម


មួយ​ទៀត ចៅហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មរដក​របស់​បណ្តាជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ្តិ៍‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មរដក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​រាស្ត្រ​របស់​អញ​ត្រូវ​ខ្ចាត់​ខ្ចាយ ពី​កេរ្តិ៍‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ។


ពួក​សំណល់​នៃ​អ៊ីស្រាអែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្តាត​ឆ‌បោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។


តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ទេ​ឬ​អី


ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មរដក ដល់​សាសន៍​អ៊ីស្រាអែល តាម​ពួក​ក្នុង​ពូជ​អំបូរ​គេ​រៀង​ខ្លួន ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។


កាល​គេ​បាន​ចែក​ស្រុក​ជា​មរដក​ដល់​គ្នា តាម​ព្រំ​ប្រទល់​រួច​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឲ្យ​មរដក​ដល់​យ៉ូស្វេ​ជា​កូន​នុន នៅ​ជា​កណ្តាល​ស្រុក​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម