Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 45:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ត្រូវ​ឲ្យ​មាន​១​ចំណែក​សំរាប់​ចៅហ្វាយ នៅ​ទាំង​សង​ខាង​នៃ​ដី​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ​នោះ នឹង​ដី​របស់​ផង​ទី​ក្រុង គឺ​ខាង​មុខ​ដី​ជា​ដង្វាយ​បរិសុទ្ធ នឹង​ដី​របស់​ផង​ទី​ក្រុង​នោះ តាំង​ពី​ព្រំ​ខាង​លិច​ចេញ​ទៅ​ខាង​លិច ហើយ​ពី​ព្រំ​ខាង​កើត​ចេញ​ទៅ​ខាង​កើត ហើយ​ប្រវែង​ដី​នោះ នឹង​ត្រូវ​បាន​ស្មើ​នឹង​ដី​១​ចំណែក ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​លិច ទៅ​ដល់​ព្រំ​ស្រុក​ខាង​កើត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ត្រូវ​ឲ្យ​មាន​មួយ​ចំណែក​សម្រាប់​ចៅ‌ហ្វាយ នៅ​ទាំង​សង​ខាង​នៃ​ដី​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ​នោះ និង​ដី​របស់​ទី​ក្រុង គឺ​ខាង​មុខ​ដី​ជា​តង្វាយ​បរិសុទ្ធ និង​ដី​របស់​ទី​ក្រុង​នោះ ចាប់​ពី​ព្រំ​ប្រទល់​ខាង​លិច​ចេញ​ទៅ​ខាង​លិច ហើយ​ពី​ព្រំ​ប្រទល់​ខាង​កើត​ចេញ​ទៅ​ខាង​កើត ហើយ​ប្រវែង​ដី​នោះ ត្រូវ​បាន​ស្មើ​នឹង​ដី​មួយ​ចំណែក ចាប់​តាំង​ពី​ព្រំ​ប្រទល់​ខាង​លិច ទៅ​ដល់​ព្រំ​ប្រទល់​ខាង​កើត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ត្រូវ​ទុក​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​ក្រុង គឺ​ដី​ដែល​នៅ​ទន្ទឹម​ដី​សក្ការៈ និង​ដី​ក្រុង ទាំង​ខាង​លិច ទាំង​ខាង​កើត ឲ្យ​មេ​ដឹក​នាំ។ ដី​របស់​មេ​ដឹក​នាំ​មាន​ទំហំ​ស្មើ​នឹង​ចំណែក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ត្រូវ​ទុក​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​ក្រុង គឺ​ដី​ដែល​នៅ​ទន្ទឹម​ដី​សក្ការៈ និង​ដី​ក្រុង ទាំង​ខាង​លិច ទាំង​ខាង​កើត ឲ្យ​មេ​ដឹក​នាំ។ ដី​របស់​មេ​ដឹក​នាំ​មាន​ទំហំ​ស្មើ​នឹង​ចំណែក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 45:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អញ​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​នៃ​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​វា គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។


នោះ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​អ្នក​គង្វាល​តែ​១ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង


ឯ​ដី​ដែល​សល់ នៅ​នោះ​នឹង​បាន​សំរាប់​ចៅហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ នឹង​កន្លែង​សំរាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​កើត ហើយ​នៅ​មុខ​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​នឹង​បាន​ទុក​សំរាប់​ចៅហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ នឹង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ នោះ​ត្រូវ​នៅ​កណ្តាល​នោះ


កាល​គេ​បាន​ចែក​ស្រុក​ជា​មរដក​ដល់​គ្នា តាម​ព្រំ​ប្រទល់​រួច​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឲ្យ​មរដក​ដល់​យ៉ូស្វេ​ជា​កូន​នុន នៅ​ជា​កណ្តាល​ស្រុក​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម