Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 44:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុកឬ​ម្តាយ កូន​ប្រុសឬ​កូន​ស្រី បង​ប្អូន​ប្រុសឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ លើក​លែង​តែ​ខ្មោច​ឪពុក​ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង‌ប្អូន​ប្រុស ឬ​បង‌ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្តី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើក‌លែង​តែ​សព​ឪពុក‌ម្ដាយ កូន​ប្រុស​កូន​ស្រី បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀបការ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីមុាំ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើក‌លែង​តែ​សព​ឪពុក‌ម្ដាយ កូន​ប្រុស​កូន​ស្រី បង​ប្អូន​ប្រុស និង​បង​ប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀប‌ការ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 44:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​កាល​ណា​បាន​សំអាត​ខ្លួន​វិញ​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ​ដល់​សង្ឃ​នោះ


បើ​មនុស្ស​ណា​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​មនុស្ស​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក


បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ‌គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម