Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​បាំង‌សាច​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​បាំង‌សាច​នោះ​បាន​៥​ហត្ថ​ខាង​នេះ នឹង​៥​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​៥​ហត្ថ​ខាង​នេះ នឹង​៣​ហត្ថ​ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ថែវ​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​ថែវ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​ប្រាំ​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​បី​ហត្ថ​ខាង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់។ លោក​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។

សូមមើលជំពូក ចម្លង

អាល់គីតាប

48 គាត់​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ដំណាក់។ គាត់​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:48
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវនឹង​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ


ឯ​បាំង‌សាច​ដែល​នៅ​ពី​មុខ នោះ​បណ្តោយ​២០​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ហើយ​កំពស់​១២០​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង


ចំណែក​ទ្វារ​ទាំង​នោះ​មាន​២​ផ្ទាំងៗ គឺ​២​ផ្ទាំង​ដែល​បើក​បាន ទ្វារ​១​មាន​២​ផ្ទាំង ហើយ​ទ្វារ​១​ទៀត​ក៏​មាន​២​ផ្ទាំង​ដែរ


ក៏​មាន​បង្អួច​បិទនឹង​ក្បាច់​ជា​ដើម​លម៉ើ ទាំង​សង​ខាង​បាំង‌សាច អស់​ទាំង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ នឹង​កំរាល​ក្តារ​ក៏​យ៉ាង​នោះ​ទាំង​អស់។


រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​២​ហត្ថ ផ្លូវ​ចូល​ក៏​៦​ហត្ថ ឯ​ទទឹង​ទ្វារ នោះ​បាន​៧​ហត្ថ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម