Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ក៏​មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ នឹង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​១​ខាង​នេះ ហើយ​១​ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ក៏​មាន​ជណ្តើរ​ប្រាំពីរ​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ និង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​មួយ​ខាង​នេះ ហើយ​មួយ​ខាង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សសរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សសរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។


អស់​ទាំង​បង្អួច នឹង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ


ឯ​បន្ទប់​ទាំង​ប៉ុន្មាន នឹង​សសរ ហើយ​ខ្លោង‌ទ្វារ នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ នឹង​ទទឹង​២៥​ហត្ថ​ដូច​គ្នា


ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​វិញ។


រួច​លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​១​ខ្នាត ហើយ​ទទឹង​១​ទៀត​ក៏​បាន​១​ខ្នាត​ដូច​គ្នា


ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះ‌គុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​ជាន់​ឥឡូវ​នេះ ដរាប​ដល់​អស់​‌កល្ប​ជានិច្ច។ អាម៉ែន។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម