Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មួយ​ទៀត ចូរ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ផ្ទុក​សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​ចុះ​ត្រូវ​ឲ្យ​ឯង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​គេ តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ដេក​ផ្អៀង​ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បន្ទាប់​មក ចូរ​អ្នក​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​ចុះ អ្នក​ត្រូវ​ទទួលអំពើ​ទុច្ចរិត​របស់​គេ​តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 4:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អញ​បាន​រាប់​ចំនួន​ថ្ងៃ​ឲ្យ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​៣៩០​ថ្ងៃ ត្រូវ​ឲ្យ​ឯង​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ


មើល អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។


ដែល​ឃើញ​ថា ដង្វាយ​លោះ​បាប​នេះ ជា​របស់​បរិសុទ្ធ​បំផុត ហើយ​ថា ទ្រង់​បាន​ប្រទាន​មក​ឯង​រាល់​គ្នា​ផង ចុះ​ម្តេច​ក៏​ឯង​មិន​បាន​យក​ទៅ​បរិភោគ​ក្នុង​ទី​បរិសុទ្ធ​វិញ ដើម្បី​នឹង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​ពួក​ជំនុំ ប្រយោជន៍​ឲ្យ​បាន​ធួន​នឹង​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​តំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។


ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ត្រូវ​ឲ្យ​ខ្លួន​ឯង នឹង​កូន​ចៅ​ឯង ព្រម​ទាំង​ពួក​ឪពុក​ឯង​ទាំង​អស់​គ្នា រ៉ាប់រង​សេចក្ដី​កំហុស​ដែល​អ្នក​ណា​ធ្វើ​ក្នុង​រោង​ឧបោសថ ហើយ​ត្រូវ​ឲ្យ​ខ្លួន​ឯង នឹង​កូន​ចៅ​ឯង​រ៉ាប់រង​សេចក្ដី​កំហុស ដែល​កើត​មក​ក្នុង​ការ‌ងារ​ជា​សង្ឃ​ដែរ


ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ‌អង្គ​ទ្រង់»។


ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។


ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម