Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​នឹង​ដំរូវ​ទុក​មនុស្ស​១​ពួក ដែល​ត្រូវ​ធ្វើ​ការ​នោះ​ជានិច្ច ឲ្យ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ជា​មួយ​នឹង​ពួក​អ្នក​ដែល​ដើរ​ដំណើរ​ទៅ​មក ដើម្បី​នឹង​កប់​សព​ដែល​សល់​នៅ​លើ​ដី​ប្រយោជន៍​នឹង​សំអាត​ស្រុក​ទៅ ក្រោយ​៧​ខែ នោះ​គេ​នឹង​ដើរ​ពិនិត្យ​មើល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​នឹង​តម្រូវ​ទុក​មនុស្ស​មួយ​ពួក ឲ្យ​ធ្វើ​ដំណើ​កាត់​ស្រុក​នោះ​ជា‌និច្ច ដើម្បី​បញ្ចុះ​សព​ពួក​ឈ្លាន​ពាន​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក ប្រយោជន៍​នឹង​សម្អាត​ស្រុក។ ក្រោយ​ប្រាំពីរ​ខែ​នោះ​មក គេ​នឹង​ដើរ​ពិនិត្យ​មើល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គេ​នឹង​យក​មនុស្ស​មួយ​ចំនួន​ទុក​ដោយ​ឡែក សម្រាប់​ចំណាយ​ពេល​ទាំង​ស្រុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក។ អ្នក​ទាំង​នោះ​ប្រមូល​សាក‌សព​ដែល​នៅ​សល់​ក្នុង​ស្រុក​យក​ទៅ​បញ្ចុះ ដោយ​មាន​អ្នក​ដំណើរ​ជួយ​ផង។ ពួក​គេ​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ ប្រមូល​សាក‌សព ដើម្បី​ជម្រះ​ទឹក​ដី​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 គេ​នឹង​យក​មនុស្ស​មួយ​ចំនួន​ទុក​ដោយ​ឡែក សម្រាប់​ចំណាយ​ពេល​ទាំង​ស្រុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក។ អ្នក​ទាំង​នោះ​ប្រមូល​សាក‌សព​ដែល​នៅ​សល់​ក្នុង​ស្រុក​យក​ទៅ​បញ្ចុះ ដោយ​មាន​អ្នក​ដំណើរ​ជួយ​ផង។ ពួក​គេ​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ ប្រមូល​សាក‌សព ដើម្បី​ជម្រះ​ទឹក​ដី​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​សេចក្ដី​អំណត់ហើយ​នឹង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ នឹង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ


ពួក​វង្ស​អ៊ីស្រាអែលនឹង​កប់​ខ្មោច​អ្នក​ទាំង​នោះ​អស់​៧​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សំអាត​ស្រុក


រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សំគាល់​១​នៅ​ជិត​ខាង ទាល់​តែ​ពួក​កប់​ខ្មោច​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម