Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទៅ​ខាង​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក នឹង​ពួក​ទូបាល ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​វា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «កូន​មនុស្ស​អើយ ចូរបែរ​មុខ​ទៅ​ខាង​សាសន៍​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅ‌ហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ថ្លែង​ទំនាយ​ទាស់​នឹង​វា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្ដេច​កុក​នៅ​ស្រុក​ម៉ាកុក ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្ដេច​នោះ​ក្នុង​នាម​យើង​ថា:

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្ដេច​កុក​នៅ​ស្រុក​ម៉ាកុក ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្ដេច​នោះ​ក្នុង​នាម​យើង​ថា:

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​យ៉ាផែត​គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹង​ទីរ៉ាស


កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹង​ទីរ៉ាស


វេទនា​ដល់​ខ្ញុំ ព្រោះ​អាស្រ័យ​នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​នៅ​កណ្តាល​ត្រសាល​នៃ​សាសន៍​កេដារ


អញ​នឹង​តាំង​ទី​សំគាល់​១​នៅ​កណ្តាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ណា​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ឯ​ស្រុក​តើស៊ីស ស្រុក​ពូល នឹង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​ធ្នូ ហើយ​ស្រុក​ទូបាល នឹង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិសព្ទ​របស់​អញ ឬ​ឃើញ​សិរី‌ល្អ​របស់​អញ​នៅ​ឡើយ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្សអើយ ចូរ​ក្រោក​ឈរ​ឡើង នោះ​អញ​នឹង​និយាយ​នឹង​ឯង


កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ខាង​ត្បូង ហើយ​ពោល​ទៅ​ខាង​ត្បូង​នោះ ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ព្រៃ​នៅ​វាល​ស្រុក​ត្បូង​ចុះ


កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ឯង​ទៅ​ខាង​ពួក​កូន​ចៅ​អាំម៉ូន​ទាយ​ពី​ដំណើរ​គេ​ចុះ


ពួក​យ៉ាវ៉ាន ពួក​ទូបាល ហើយ​ពួក​មែសេក​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​ដូរ​ខ្លួន​មនុស្ស ព្រម​ទាំង​គ្រឿង​ប្រដាប់​លង្ហិន​ឲ្យ​បាន​ទំនិញ​របស់​ឯង


នៅ​ទី​នោះ​ក៏​មាន​មែសេក នឹង​ទូបាល ព្រម​ទាំង​ពួក​កក‌កុញ​របស់​គេ​ផង ផ្នូរ​ខ្មោច​របស់​គេ​នៅ​ព័ទ្ធ​ជុំវិញ​គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រាអែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ម្នាល​កុក ជា​ចៅហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក នឹង​ពួក​ទូបាល​អើយ មើល អញ​ទាស់​នឹង​ឯង


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​កុក ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ម្នាល​កុក ជា​ចៅហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក នឹង​ពួក​ទូបាល​អើយ អញ​ទាស់​នឹង​ឯង


គ្រា​នោះ អញ​នឹង​ឲ្យ​កន្លែង​១​ដល់​ពួក​កុក សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​ជា​ច្រក​ភ្នំ​ដែល​មនុស្ស​ដើរ​កាត់​ទៅ​ខាង​កើត​សមុទ្រ ច្រក​នោះ​នឹង​បិទ​ខ្ទប់​ពួក​អ្នក​ដើរ​កាត់ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​នៃ​កុក នឹង​ពួក​កក‌កុញ​របស់​វា គេ​នឹង​ហៅ​ច្រក​ភ្នំ​នោះ​ថា ហាមុន-កុក


អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ឯ​ភ្នំ​ស្រុក​អ៊ីស្រាអែល ហើយ​ទាយ​ប្រាប់​គេ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម