Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 37:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ទ្រង់​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទៅ​ដាក់​ចុះ​នៅ​កណ្តាល​ច្រក​ភ្នំ​១ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ចុះ​នៅ​កណ្ដាល​ច្រក​ភ្នំ​មួយ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាស‌ពេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ខ្ញុំ រស​របស់​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាស‌ពេញ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 37:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ នោះ​ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ចោល ប៉ុន្តែខ្ញុំ​ប្របាទ​នេះ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក


គេ​ជំរាប​លោក​ថា មើល មាន​មនុស្ស​ខ្លាំង​ពូកែ​៥០​នាក់ នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក​លោក​ឡើង ទៅ​បោះ​ចោល​នៅ​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​១ តែ​លោក​ប្រកែក​ថា កុំ​ឲ្យ​ប្រើ​គេ​ទៅ​ឡើយ


ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា តូផែត ឬ​ថា​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម​ត​ទៅ គឺ​នឹង​ហៅ​ថា​ជា​ច្រក​ភ្នំ​នៃ​ការ​សំឡេះ​វិញ ពី​ព្រោះ​គេ​នឹង​កប់​ខ្មោច​នៅ​ត្រង់​តូផែត​នោះ ទាល់​តែ​គ្មាន​កន្លែង​ទំនេរ​ទៀត


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង នឹង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សំរាប់​ជា​ជី​នៅ​ដី​វិញ


នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសេ‌គាល ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ស្ថិត​លើ​លោក​នៅ​ទី​នោះ។


នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​ការ​ជាក់‌ស្តែង​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ នោះ​ការ​ជាក់‌ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ


ដូច្នេះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ


នៅ​ទី​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង ចេញ​ទៅ​ឯ​វាល នៅ​ទី​នោះ អញ​នឹង​និយាយ​នឹង​ឯង


រីឯ​នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច នោះ​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ទ្រង់​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។


ទ្រង់​ឲ្យ​ខ្ញុំ​ដើរ​ក្បែរ​ឆ្អឹង​ទាំង​នោះ​នៅ​ព័ទ្ធ​ជុំវិញ ខ្ញុំ​ក៏​ឃើញ​ថា នៅ​វាល​ច្រក​នោះ មាន​ឆ្អឹង​យ៉ាង​សន្ធឹក ហើយ​ថា ស្ងួត‌ហែង​ណាស់​ផង


នៅ​ឆ្នាំ​២៥ ដែល​យើង​រាល់​គ្នា​នៅ​ជា​ឈ្លើយ លុះ​ដល់​ថ្ងៃ​១០​ខែ​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​១៤ តាំង​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ឯ​ទី​នោះ


រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​នាំ​ទៅ​ទី​ឯ​លាន​ខាង​ក្នុង ហើយ​មើល សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ។


នៅ​ថ្ងៃ​៥ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​៦ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ផង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ


ទ្រង់​ក៏​លូក​ចេញ​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​ទៅ​កណ្តាល​មេឃ ហើយ​នឹង​ដី ក៏​នាំ​ខ្ញុំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដោយ​ការ​ជាក់‌ស្តែង​នៃ​ព្រះ គឺ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ ដែល​បណ្តាល​ឲ្យ​ប្រចណ្ឌ


រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន


លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ ដោយ​អរ​សប្បាយ


ហើយ​នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម