Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 36:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 អស់​ទាំង​ទី​ក្រុង​ខូច​បង់ នឹង​បាន​ពេញ​ដោយ​ហ្វូង​មនុស្ស ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ទី​ក្រុង​ដែល​ខូច​ទាំង​ប៉ុន្មាន នឹង​មាន​ហ្វូង​មនុស្ស​ពេញ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក្រុង​នានា​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក នឹង​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន ដូច​ចំនួន​សត្វ​ដែល​គេ​នាំ​យក​ទៅ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​កាល​ពី​ដើម។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក្រុង​នានា​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក នឹង​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន ដូច​ចំនួន​សត្វ​ដែល​គេ​នាំ​យក​ទៅ​ធ្វើ​គូរបាន​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​កាល​ពី​ដើម។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 36:38
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យញ្ញ‌បូជា ដែល​សាឡូម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


នៅ​គ្រា​នោះ សាឡូម៉ូន នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យអស់​៧​ថ្ងៃ ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ស្រុក​អេស៊ីព្ទ


ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់


ឱ​ព្រះ‌អង្គ​អើយ ហេតុ​អ្វី​បាន​ជា ទ្រង់​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើង ទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ


គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។


អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង គេ​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌អម្ចាស់​៣​ដង​ក្នុង​១​ឆ្នាំ គឺ​មក​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កំចាត់‌កំចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​អញ


ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ នឹង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក​អញ​នឹង​ធ្វើ​ឲ្យ​គេ​ចំរើន​ឡើង គេ​នឹង​មិន​មាន​គ្នា​តិច​ឡើយ អញ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំ‌ថ្កើង​ឡើង​ដែរ គេ​នឹង​មិន​មែន​ជា​នគរ​តូច​ទាប​ទេ


ឯ​ឯង​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​អញ គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​អញ ឯង​រាល់​គ្នា​ជា​មនុស្ស ហើយ​អញ​ជា​ព្រះ​នៃ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មួយ​ទៀត អញ​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល បាន​សួរ​អញ​ពី​ដំណើរ​នោះ​ឯង ដើម្បី​ឲ្យ​អញ​បាន​សំរេច​ការ​នោះ​ដល់​គេ គឺ​អញ​នឹង​ឲ្យ​គេ​ចំរើន​គ្នា​ជា​ច្រើន​ឡើង ដូច​ជា​ហ្វូង​ចៀម


ប៉ុន្តែកាល​ណា​ពួក​ជន​ក្នុង​ស្រុក​ចូល​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​វេលា​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​ទ្វារ​ទិស​ខាង​ជើង ដើម្បី​នឹង​ថ្វាយ‌បង្គំ ត្រូវ​តែ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ត្បូង​វិញ ហើយ​អ្នក​ណា​ដែល​ចូល​តាម​ទ្វារ​ទិស​ខាង​ត្បូង នោះ​ត្រូវ​តែ​ចេញ​តាម​ផ្លូវ​ទ្វារ​ខាង​ជើង​ទៅ គេ​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​នៃ​ទ្វារ​ដែល​គេ​បាន​ចូល​នោះ​ឡើយ គឺ​ត្រូវ​ចេញ​ទៅ​តាម​ផ្លូវ​ត្រង់​ខាង​មុខ​ជា​រហូត​ទៅ


ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ


ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម


ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នោះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅ​ដ៏​ស្រួល


កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប នឹង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ


ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង នឹង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម