Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 36:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ស្រុក​ដែល​បាន​នៅ​ស្ងាត់ នឹង​មាន​គេ​ភ្ជួរ‌រាស់ ជា​ស្រុក​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ឯ​ស្រុក​ដែល​នៅ​ស្ងាត់ និង​មាន​គេ​ភ្ជួរ​រាស់ ជា​ស្រុក​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ដី​ដែល​គេ​បោះ​បង់​ចោល​នឹង​មាន​ដំណាំ​ដុះ​សា​ជា​ថ្មី អស់​អ្នក​ដើរ​កាត់​តាម​នោះ​នឹង​លែង​ឃើញ​ដី​ដែល​គេ​បោះ​បង់​ចោល​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ដី​ដែល​គេ​បោះ​បង់​ចោល​នឹង​មាន​ដំណាំ​ដុះ​សា​ជា​ថ្មី អស់​អ្នក​ដើរ​កាត់​តាម​នោះ​នឹង​លែង​ឃើញ​ដី​ដែល​គេ​បោះ​បង់​ចោល​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 36:34
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា ទាល់​តែ​ស្រុក​នោះ​បាន​គំរប់​ពេល​ដែល​ត្រូវ​ឈប់​សំរាក​ឲ្យ​បាន​គ្រប់​៧០​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សំរាក​ទៅ។


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​អញ​ជំរះ​ឯង​រាល់​គ្នា ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង​ចេញ នោះ​អញ​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​ឯង មាន​មនុស្ស​អាស្រ័យ​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​ទី​ខូច​បង់​បាន​សង់​ឡើង


ហើយ​គេ​នឹង​ពោល​ថា ស្រុក​នេះ​ដែល​ត្រូវ​ចោល​ស្ងាត់ បាន​ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន​វិញ ហើយ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ចោល​ស្ងាត់ ហើយ​បាក់​បែក ក៏​បាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​អាស្រ័យ​នៅ​ផង


ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង


អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ខូច​បង់ ហើយ​ជា​ទី​មើល‌ងាយ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំវិញ​ឯង ឲ្យ​គ្រប់​មនុស្ស​ដែល​ដើរ​បង្ហួស​បាន​ឃើញ​ផង


អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច​បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​ឌីបឡា​ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម