Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 34:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហ្វូង​ចៀម​របស់​អញ​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ផង អើ ហ្វូង​ចៀម​របស់​អញ​បាន​ត្រូវ​កំចាត់‌កំចាយ នៅ​ពេញ‌ពាស​លើ​ផែនដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហ្វូង​ចៀម​របស់​យើង​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក តែ​គ្មាន​នរណា​រវី‌រវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក តែ​គ្មាន​នរណា​រវី‌រវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 34:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់ សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។


សូម​ទត​ទៅ​ខាង​ស្តាំ​មើល ដ្បិត​គ្មាន​អ្នក​ណា​ស្គាល់​ទូលបង្គំ​សោះ គ្រប់​ទាំង​ទី​ពឹង​បាន​បាត់​ពី​ទូលបង្គំ​ចេញ​ហើយ ឥត​មាន​អ្នក​ណា​រវល់​នឹង​ព្រលឹង​ទូលបង្គំ​ឡើយ


ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សំរាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទីក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ


ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ


ចូរ​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ទ្រង់​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ នឹង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ


ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​អញ​នឹង​អត់​ទោស​ដល់​ទី​ក្រុង


រាស្ត្រ​របស់​អញ​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​អ្នក​គង្វាល​របស់​គេ​បាន​បណ្តាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ​ទៅ


ហេតុ​នោះពួក​អ្នក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


តែ​ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នឹង​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៃ​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​រៀង​ខ្លួន


វេទនា​ដល់​គេ ដ្បិត​គេ​បាន​សាត់​ព្រាត់​ឆ្ងាយ​ពី​អញ សូម​ឲ្យ​គេ​ត្រូវ​បំផ្លាញ​ចុះ ដ្បិត​គេ​បាន​រំលង​ទាស់​នឹង​អញ​ហើយ ទោះ​បើ​អញ​ចង់​លោះ​គេ​ក៏​ដោយ គង់​តែ​គេ​បាន​ពោល​ពាក្យ​ភូត‌ភរ​ទាស់​នឹង​អញ​ដែរ


នោះ​អញ​នឹង​ប្រមូល​សាសន៍​ទាំង​អស់​នាំ​គេ​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​យេហូ‌សា‌ផាត នៅ​ទី​នោះអញ​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​គេ ដោយ​ព្រោះ​រាស្ត្រ​អញ គឺ​អ៊ីស្រាអែល​ជា​មរដក​របស់​អញ ដែល​គេ​កំចាត់‌កំចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​ស្រុក​របស់​អញ​ផង


ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ


ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​ឯ​អ្នក​គង្វាល ជា​អ្នក​ថែ‌ទាំ​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម