Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 33:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល​ទទេ អញ​នឹង​ប្រគល់​ដល់​សត្វ​ព្រៃ​ឲ្យ​ត្រូវ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន នឹង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល យើង​នឹងឲ្យ​សត្វ​ព្រៃ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​សល់​ក្នុង​ទីក្រុង​បាក់​បែក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​រស់​នៅ​តាម​ស្រុក​ស្រែ យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​សត្វ​សាហាវ​ធ្វើ​ជា​អាហារ ហើយ​អ្នក​ដែល​ពួន​នៅ​តាម​ភ្នំ និង​តាម​ក្រហែង​ថ្ម នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​សល់​ក្នុង​ទីក្រុង​បាក់​បែក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​រស់​នៅ​តាម​ស្រុក​ស្រែ យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​សត្វ​សាហាវ​ធ្វើ​ជា​អាហារ ហើយ​អ្នក​ដែល​ពួន​នៅ​តាម​ភ្នំ និង​តាម​ក្រហែង​ថ្ម នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 33:27
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មនុស្ស​គេ នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា នឹង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ


រីឯ​រណ្តៅ​ដែល​អ៊ីស‌ម៉ាអែល​បោះ​ចោល​អស់​ទាំង​សាក‌សព​នៃ​មនុស្ស ដែល​បាន​សំឡាប់​ទៅ​ជា​មួយ​នឹង​កេដាលា នោះ​គឺ​ជា​រណ្តៅ​ដែល​ស្តេច​អេសាបាន​ជីក ដោយ​ខ្លាច​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល ឯ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​បំពេញ​រណ្តៅ ដោយ​សព​របស់​មនុស្ស​ដែល​បាន​សំឡាប់​នោះ


ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ។


អញ​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង​ទៅ គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ នឹង​អំណត់‌អត់ គេ​នឹង​ស្លាប់​ទៅ ចាប់​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ដោយ‌សារ​ដាវ នឹង​អំណត់‌អត់ នោះ​គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង នឹង​ជា​ទី​ផ្តាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​ចាត់​ប្រើ​សេចក្ដី​វេទនា​ទាំង​៤​យ៉ាង​នេះ ទៅ​លើ​ក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់​អត់ ជា​សត្វ​សាហាវ នឹង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្សនឹង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត


កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់ ក្នុង​ស្រុក​អ៊ីស្រាអែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មរដក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មរដក​ដែរ


ឯង​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រាអែល គឺ​ទាំង​ឯង នឹង​ពួក​កក‌កុញ​របស់​ឯង ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ផង អញ​នឹង​ប្រគល់​ឯង​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​រំលីង​របស់​ទាំង​អស់​ឲ្យ​បាត់​ពី​លើ​ផែនដី​ទៅ


ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កំឡាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រាអែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ បាន​ជា​ពួក​កូន​ចៅ​គេ​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ នឹង​រអាង ហើយ​នឹង​ទី​មាំ‌មួន​សំរាប់​ខ្លួន


កាល​ពួក​ទ័ព​ខាង​អ៊ីស្រាអែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ពី​ព្រោះ​បណ្តា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង​ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម នឹង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន


ដូច្នេះដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស‌ខ្លួន​ទៅ​ឯ​រអាង​អាឌូឡាម កាល​ពួក​បង​ប្អូន នឹង​ពួក​គ្រួ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​ឯ​លោក​នៅ​ទី​នោះ​ដែរ


ឯ​ដាវីឌលោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូលទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ‌ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។


ក៏​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​១ ហើយ​ទ្រង់​ចូល​ទៅ​ផ្ទំ​នៅ​ក្នុង​រអាង​នោះ រីឯ​ដាវីឌ នឹង​ពួក​លោក គេ​នៅ​ក្នុង​ទី​ជ្រៅ​នៃ​រអាង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម