អេសេគាល 33:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ប៉ុន្តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នាតាមផ្លូវរបស់ឯងរៀងខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ប៉ុន្តែ អ្នករាល់គ្នាថា: ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នាតាមផ្លូវរបស់អ្នករៀងខ្លួន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 អ្នករាល់គ្នាតែងពោលថា “ព្រះអម្ចាស់ ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ ពូជពង្សអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត!»។ សូមមើលជំពូកអាល់គីតាប20 អ្នករាល់គ្នាតែងពោលថា “អុលឡោះ ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ ពូជពង្សអ៊ីស្រអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត!»។ សូមមើលជំពូក |
ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅនៃសាសន៍ឯងថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់ របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតវិញ ក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ