Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 31:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មើល ពី​ដើម​ពួក​សាសន៍​អាសស៊ើរ គេ​ជា​ដើម​តាត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប​បាំង​ម្លប់ ក៏​មាន​សណ្ឋាន​ខ្ពស់ ហើយ​កំពូល​នៅ​កណ្តាល​មែក​ញឹក‌ស្និត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មើល៍! ពី​ដើម​ពួក​សាសន៍​អាស‌ស៊ើរ គេ​ជា​ដើម​តា‌ត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប បាំង​ម្លប់ ហើយ​ចុង​វា​ខ្ពស់​កប់​ពពក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ ដើម​តាត្រៅ​នោះ​លូត​ឡើង ចុង​វា​ខ្ពស់​កប់​ពពក។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ ដើម​តាត្រៅ​នោះ​លូត​ឡើង ចុង​វា​ខ្ពស់​កប់​ពពក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 31:3
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​កាច់​យក​ចុង​ដើម​តាត្រៅ​យ៉ាង​ខ្ពស់ ទៅ​ដាំ​ចុះ អញ​នឹង​កាច់​យក​លំពង់​១​យ៉ាង​ទន់ ពី​ចុង​បំផុត​របស់​ដើម​នោះ​ទៅ​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​ស្រឡេត


នោះ​គុម្ព​បន្លា​ឆ្លើយ​ឡើង​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​ពិត នោះ​ចូរ​ឲ្យ​មក​ជ្រក​នៅ​ក្រោម​ម្លប់​ខ្ញុំ​ចុះ ពុំ​នោះ​សោត នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​មក បញ្ឆេះ​ដល់​ទៅ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង។


ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តាត្រៅ​បាន​រលំ ឯ​អស់​ទាំង​ដើម​យ៉ាង​ល្អ​បាន​ត្រូវ​បំផ្លាញ​ហើយ ឱ​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​បាន​ត្រូវ​រលំ​ហើយ


ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង​ដែរ គឺ​នឹង​បំផ្លាញ​ស្រុក​អាសស៊ើរ ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច​បង់ ជា​ទី​ហួត‌ហែង ដូច​ជា​ទី​រហោ‌ស្ថាន


ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សំរាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ នឹង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក


អញ​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​អញ​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន នឹង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី


អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ធ្វើ​សំបុក​នៅ​មែក​វា ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី​បាន​បង្កើត​កូន​នៅ​ក្រោម​មែក​វា ឯ​អស់​ទាំង​សាសន៍​ធំៗ ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់​វា​ដែរ


ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ នឹង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


ឯ​មនុស្ស​សុចរិត គេ​នឹង​លូត‌លាស់​ឡើង ដូច​ជា​ដើម​លម៉ើរ ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ


ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌រឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន ហើយ​នឹង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាសស៊ើរ​ដែរ


ដើម​នោះ​មាន​មែក​មាំ សំរាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ដ៏​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​គេ​ដោយ​កំពស់ នឹង​មែក​យ៉ាង​សន្ធឹក​របស់​វា


ហេតុ​នោះ​បាន​ជា​វា​លូត​ខ្ពស់​ជាង​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី មែក​វា​ចំរើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ក្នុង​កាល​ដែល​បែក​មែក​ទាំង​នោះ


អស់​ទាំង​ដើម​តាត្រៅ​ដែល​នៅ​សួន‌ច្បារ​នៃ​ព្រះនឹង​បិទ​បាំង​វា​មិន​បាន ដើម​កកោះ​ទាំង​ប៉ុន្មាន​មិន​ប៉ុន​មែក​វា ហើយ​ដើម​សុក្រម​ក៏​មិន​ស្មើ​នឹង​មែក​វា​ដែរ ឥត​មាន​ដើម​ឈើ​ណា​មួយ ក្នុង​សួន‌ច្បារ​នៃ​ព្រះ ដែល​មាន​លំអ​ដូច​វា​ឡើយ


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​មាន​កំពូល​លូត​ឡើង​នៅ​កណ្តាល​មែក​ញឹក‌ស្និត ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ‌សារ​កំពស់​នោះ


ពួក​ទាំង​នោះ​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ជា​មួយ​នឹង​វា ដល់​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គឺ​ជា​ពួក​អ្នក ជា​ដៃ​របស់​វា ដែល​បាន​ជ្រក​ក្រោម​ម្លប់​របស់​វា នៅ​កណ្តាល​អស់​ទាំង​សាសន៍។


អាសស៊ើរ​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​វា​ផង ផ្នូរ​ខ្មោច​របស់​គេ​ក៏​នៅ​ជុំវិញ​វា គេ​បាន​ត្រូវ​ដួល​ស្លាប់​គ្រប់​គ្នា​ដោយ​ដាវ


ឱ​ល្បាណូន​អើយ ចូរ​បើក​ទ្វារ​ឯង​ឡើង ដើម្បី​ឲ្យ​ភ្លើង​បាន​ឆេះ​ដើម​តាត្រៅ​របស់​ឯង


នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម