Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 30:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អញ​នឹង​ចំរើន​កំឡាំង​ដៃ​នៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​អញ​ទៅ​ក្នុង​ដៃ​វា តែ​អញ​នឹង​បំបាក់​ដៃ​ទាំង​២​របស់​ផារ៉ោន​វិញ ដូច្នេះ វា​នឹង​ថ្ងូរ​នៅ​មុខ​ស្តេច​បាប៊ីឡូន ដោយ​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 យើង​នឹង​ចម្រើន​កម្លាំង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​យើង​ទៅ​ក្នុង​ដៃ​វា តែ​យើង​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​ផារ៉ោន ហើយ​ស្តេច​បាប៊ីឡូននឹង​ថ្ងូរ ដូចជា​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 30:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កំឡាំង​ដៃ ឲ្យ​សំរេច​ការ​មិន​បាន ឥឡូវ​នេះ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ដៃ​ទូលបង្គំ​វិញ។


មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែព្រះ‌ទ្រង់​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ការ​អាក្រក់​នោះ​ឡើយ។


សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូលបង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង​រាំង​ផ្លូវ​គេ សូម​ផ្តួល​គេ​ចុះ ហើយ​ជួយ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​នៃ​ទ្រង់


គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ


ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង សំរាប់​ធ្វើ​ចំបាំង ទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ឲ្យ​គេ​នៅ​ក្រោម​ទូលបង្គំ​វិញ


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ស៊ីរូស ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ទ្រង់​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​នឹង​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ


អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ


ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស​ក៏​នឹង​ថ្ងូរ នៅ​ពេញ​ក្នុង​ស្រុក


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​ឯង​ដួល នឹង​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សំរេច​ការ​សំឡេះ​យ៉ាង​ធំ​នៅ​កណ្តាល​ឯង


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​របឹបនឹង​រំពា​ផង នោះ​នឹង​បាន​ជា​បំណាច់​ដល់​ពួក​កង‌ទ័ព​របស់​ខ្លួន


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​ធ្វើ​ឲ្យ​ពួក​ជន​ទាំង‌ឡាយ​នៃ​ស្រុក​អេស៊ីព្ទ​ផុត​ទៅ ដោយ‌សារ​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន


ស្តេច​នោះ នឹង​ពួក​រាស្ត្រ​ផង គឺ​ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​នាំ​គ្នា​មក​បំផ្លាញ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ហូត​ដាវ​ទាស់​នឹង​ស្រុក​នោះ ព្រម​ទាំង​បំពេញ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​គេ​សំឡាប់


កូន​មនុស្ស​អើយ អញ​បាន​បំបាក់​ដៃផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឥត​មាន​អ្នក​ណា​នឹង​មើល ដើម្បី​នឹង​លាប​ថ្នាំ ហើយ​រុំ​អប​ឲ្យ​មាន​កំឡាំង​អាច​កាន់​ដាវ​ទៀត​បាន​ឡើយ


អញ​នឹង​ជ្រោង​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន តែ​ដៃ​របស់​ផារ៉ោន​នឹង​ធ្លាក់​ចុះ​វិញ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​ដាក់​ដាវ​របស់​អញ​ទៅ​ក្នុង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​វា​បាន​លូក​ដាវ​នោះ​ទៅ​លើ​ស្រុក​អេស៊ីព្ទ


ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អញ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម