Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ឯង​ស៊ី​របស់​ដែល​ឯង​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​អ្នក​ស៊ី​របស់​ដែល​អ្នក​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ឲ្យ​នេះ រួច​ទៅ​ប្រៀន‌ប្រដៅ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ឲ្យ​នេះ រួច​ទៅ​ប្រៀន‌ប្រដៅ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចុះ»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ថា កូន​មនុស្ស​អើយ អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ដល់​សាសន៍​ដែល​រឹង‌ចចេស ដែល​បាន​បះ‌បោរ​នឹង​អញ ទោះ​ទាំង​ខ្លួន​គេនឹង​ពួក​ឰយុកោ ក៏​បាន​រំលង​ទាស់​នឹង​អញ ដរាប​ដល់​ថ្ងៃ​នេះ​ឯង


នោះ​ខ្ញុំ​ទៅ​ដល់​ពួក​ឈ្លើយ ដែល​នៅ​ត្រង់​ថេល-អាប៊ីប នៅ​ក្បែរ​ទន្លេ​កេបារ រីឯ​ទៅ​កន្លែង​ដែល​គេ​អាស្រ័យ​នៅ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​គេ​អស់​៧​ថ្ងៃ​ដោយ​ស្រឡាំង‌កាំង។


ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក


បាន​ជា​ទូលបង្គំ​ទូល​ថា មើល ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម