អេសេគាល 29:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុស ដល់ពួកវង្សអ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ពេលនោះ ពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ព្រោះអ្នក ជាឈើច្រត់ធ្វើពីបបុស នៃពួកវង្សអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។ សូមមើលជំពូកអាល់គីតាប6 ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រអែលយកធ្វើជាបង្អែក។ សូមមើលជំពូក |
គេក៏នឹងនៅក្នុងស្រុកនោះដោយសុខសាន្ត អើ គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ នឹងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញ ដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត។