Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រាអែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ហើយ​អញ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រា‌អែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​យើង​បាន​កម្ចាត់‌កម្ចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំង‌ឡាយ​នោះ​មក​វិញ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​យើង​បាន​កំចាត់‌កំចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំង‌ឡាយ​នោះ​មក​វិញ យើង​នឹង​សំដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​យើង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:25
33 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្តាល​ពួក​សាសន៍​ដទៃ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​លើក​ដំកើង​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ ព្រម​ទាំង​យក​ការ​សរសើរ​ដល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ផង។


តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ដំកើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ពាល់​ប៉ះ​ដល់​មរដក​ដែល​អញ​បាន​ចែក​ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​អញ​ឲ្យ​គ្រង​បាន នោះ​មើល អញ​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​នឹង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្តាល​គេ​ដែរ


គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​ឡើង​រួច ហើយ​ដឹក‌នាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង នឹង​ពី​គ្រប់​ទាំង​ស្រុក​ដែល​អញ​បាន​បណ្តេញ​គេ​នោះ​វិញ នោះ​គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​គេ​ត​ទៅ។


តែ​សាសន៍​ណា​ដែល​ឱន​ក​ទទួល​នឹម ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​វិញ នោះ​អញ​នឹង​ទុក​គេ ឲ្យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​នឹង​ភ្ជួរ‌រាស់​ដី ហើយ​អាស្រ័យ​នៅ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុប ឲ្យ​ត្រឡប់​មក​វិញ អញ​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ នៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម


មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្ដី​គ្នាន់‌ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត


ហេតុ​នោះ ចូរ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​ឯង​ពី​គ្រប់​ទាំង​ប្រទេស ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​អញ​នឹង​ប្រគល់​ស្រុក​អ៊ីស្រាអែល​ឲ្យ​ដល់​ឯង​រាល់​គ្នា


អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ម្នាល ស៊ីដូន​អើយ អញ​ទាស់​នឹង​ឯង ហើយ​អញ​នឹង​បាន​ដំកើង​ឡើង​នៅ​កណ្តាល​ឯង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្នុង​វា​ដែរ


អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ហើយ​តាម​ផ្លូវ​ទឹក នឹង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង


អញ​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រាអែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ដែរ


ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ


នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​យក​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​អស់​ទាំង​សាសន៍​ដែល​គេ​បាន​ទៅ​នោះ ហើយ​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ផង​ខ្លួន


គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ ជា​ស្រុក​ដែល​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ នឹង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បំរើ​អញ នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​គេ ជា​រៀង‌រាប​ដរាប​ត​ទៅ


អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


គឺ​ក្នុង​កាល​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​មក​វិញ ហើយ​ប្រមូល​គេ​ពី​គ្រប់​ទាំង​ស្រុក​របស់​ខ្មាំង​សត្រូវ​គេ ព្រម​ទាំង​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​សាសន៍​ជា​ច្រើន


គ្រា​នោះ ពួក​កូន‌ចៅ​យូដា នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​បាន​រួប‌រួម​គ្នា ក៏​នឹង​តាំង​ឲ្យ​មាន​អ្នក​ជា​ប្រមុខ​តែ​១​លើ​ពួក​ខ្លួន ហើយ​នឹង​ឡើង​ចេញ​ពី​ស្រុក​ទៅ ដ្បិត​ថ្ងៃ​នៃ​យេស‌រាល​នឹង​បាន​ជា​ថ្ងៃ​យ៉ាង​សំបើម។


គេ​នឹង​មក​ទាំង​ញាប់‌ញ័រ​ដូច​ជា​សត្វ​ហើរ​មក​ពី​ស្រុក​អេស៊ីព្ទ ហើយ​មក​ពី​ស្រុក​អាសស៊ើរ​ដូច​ជា​ព្រាប នោះ​អញ​នឹង​ឲ្យ​គេ​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង នឹង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


មើល អញ​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង ដែល​ឯង​បាន​លក់​គេ​ទៅ​នៅ​នោះ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​ឯង​រាល់​គ្នា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម