Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​ជា​អ្នក​បំពេញ​ខ្នាត ដោយ​មាន​ប្រាជ្ញា​ពោរ‌ពេញ ហើយ​លំអ​គ្រប់​លក្ខណ៍

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 «កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ជា​មនុស្ស​មាន​លក្ខណៈ​ពេញ​ខ្នាត មាន​ប្រាជ្ញា​‌ពេញ​លេញ ហើយ​មាន​សម្ផស្ស​គ្រប់​លក្ខណ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:12
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង


ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​យ៉ូសៀស ហើយ​ពួក​ចំរៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រាអែល​ត​ទៅ មើល បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិទេវ​ហើយ


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


ដ្បិត​គេ​បាន​ថា យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កំឡាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ​សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទំលាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់


នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ីឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ


មួយ​ទៀត ចូរ​ឯង​ចាប់​តាំង​ពោល​បទ​ទំនួញ​ពី​ដំណើរ​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល


មាន​ភ្លើង​ចេញ​ពី​ដំបង​១ ដែល​ធ្វើ​ពី​ខ្នែង​វា ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ សំរាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​សោះ នេះ​ជា​បទ​ទំនួញ ហើយ​នឹង​បាន​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ។


គេ​នឹង​ផ្តើម​ទួញ​ទំនួញ​ពី​ឯង​ដោយ​ពាក្យ​ថា ម្តេច​ក៏​ឯង​ត្រូវ​បំផ្លាញ​យ៉ាង​នេះ​ហ្ន៎ ឯង​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ ជា​ទី​ក្រុង​មាន​ល្បី‌ល្បាញ ដែល​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ គឺ​ទាំង​ឯង នឹង​ពួក​អ្នក​នៅ​ក្នុង​ឯង​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ខ្លួន​នៅ​ទី​នោះ​អើយ


កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​ឯង គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្តាល​សមុទ្រ​ដូច្នេះ


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ទៀត​ថា


ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង


នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍ នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ គេ​នឹង​ទួញ​ទំនួញ​នឹង​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ពួក​កក‌កុញ​វា ដោយ​ពាក្យ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ប្រាប់​វា​ថា ពី​ដើម ឯង​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ដូច​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ ឯង​បាន​ធ្លាយ​ចេញ​មក​ជា​មួយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​ឯង ព្រម​ទាំង​ឲ្យ​ទន្លេ​គេ​ល្អក់​ទាំង​អស់​ផង


ឯ​ឯង កូន​មនុស្ស​អើយ ចូរ​បង្ហាញ​ព្រះ‌វិហារ​នេះ​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ចុះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ឲ្យ​គេ​វាស់​គំរូ​ផង


ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំ‌ដែន​នឹង​គេ ហើយ​ក្រុង​ទីរ៉ុសនឹង​ក្រុង​ស៊ីដូន​ផង ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ


ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត‌តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។


ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត‌ត្រា​លើ​ការ‌ងារ​នេះ


ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា


ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ​នេះ ជា​សេចក្ដី​ល្ងង់‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ‌សារ​កិច្ច‌កល​របស់​ខ្លួន​គេ»


ទ្រង់​ក៏​បាន​ដៅ​ចំណាំ​យើង​រាល់​គ្នា ហើយ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​រាល់​គ្នា​ផង។


ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ


ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម