Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពួក​ដាម៉ាស​ក៏​ជួញ​ប្រែ​នឹង​ឯង​ឲ្យ​បាន​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​មុខ​យ៉ាង​សន្ធឹក គេ​ដូរ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ស្រុក​ហេលបូន នឹង​រោម​ចៀម​ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​ដាម៉ាស​ក៏​ជួញ​ប្រែ​ជា​មួយ​អ្នក​ឲ្យ​បាន​ស្នាដៃ​ដ៏​បរិបូរ​របស់​អ្នក ដោយ​ព្រោះ​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​យ៉ាង​សន្ធឹក គេ​ដូរ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត‌ផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេល‌បូន និង​រោម​ចៀម​ពណ៌​ស មក​លក់​ឲ្យ​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត‌ផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេល‌បូន និង​រោម​ចៀម​ពណ៌​ស មក​លក់​ឲ្យ​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស


នោះ​អាប់រ៉ាម​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូលបង្គំ ដែល​ទូលបង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​ទូលបង្គំ នោះ​មាន​តែ​អេលា‌ស៊ើរ​ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ


ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត


ពី​ក្រុង​ដាម៉ាស។ ឯ​ក្រុង​ហាម៉ាត នឹង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​ដូច​ជា​សមុទ្រ​ដែល​កំរើក​ឡើង នឹង​ឲ្យ​ស្ងប់​វិញ​មិន​បាន


ពួក​វេដាន់ នឹង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​ឲ្យ​បាន​ទំនិញ​ឯង មាន​ទាំង​ដែក‌ថែប កំញាន នឹង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​ឯង


កាល​ទំនិញ​ឯង​បាន​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​ឯង​បាន​ចំអែត​ដល់​សាសន៍​ជា​ច្រើន ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែនដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ​សម្បត្តិ នឹង​ទំនិញ​ដ៏​បរិបូរ​របស់​ឯង


ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម