Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 23:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​នឹង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សម្រេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​ហែក​ដោះ​អ្នក​ទៅ ដ្បិត​យើង​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែង រួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែក ហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯង ដូច​យើង​បាន​និយាយ​ទុក​មែន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែង រួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែក ហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯង ដូច​យើង​បាន​និយាយ​ទុក​មែន» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 23:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ពែង​១​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​តែ​ពពុះ​ឡើង ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ ហើយ​ទ្រង់​ក៏​ចាក់​ចេញ ឯ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី គេ​នឹង​ផឹក​សំរេង​កាក​ក្នុង​ពែង​នោះ​ជា​មិន​ខាន។


៙ តែ​ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប


ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ ឯង​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ


តើ​ចិត្ត​ឯង​នឹង​ធន់​នៅ​បាន ហើយ​ដៃ​ឯង​នឹង​មាន​កំឡាំង នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ទោស​ដល់​ឯង​បាន​ឬ អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង


ហើយ​គេ​បាន​ធ្វើ​សំផឹងនៅ​ស្រុក​អេស៊ីព្ទ អើ គេ​បាន​ធ្វើ​សំផឹង​ពី​កាល​នៅ​ក្មេង នៅ​ស្រុក​នោះ មនុស្ស​បាន​ចាប់​ដោះ​គេ នៅ​ទី​នោះ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​គេ


វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ នោះ​គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា


ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម