អេសេគាល 23:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងនឹងត្រូវផឹកពីពែងរបស់បងស្រីឯង ជាពែងយ៉ាងជ្រៅ ហើយធំ ឯងនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ អើ ពែងនោះចំណុះជាច្រើន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នកនឹងត្រូវផឹកពីពែងរបស់បងស្រីអ្នក ជាពែងយ៉ាងជ្រៅ ហើយធំ អ្នកនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ ពែងនោះចំណុះជាច្រើន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «នាងនឹងផឹកពីពែងនៃទុក្ខទោស ដូចបងស្រីរបស់នាង ពែងនេះធំ ហើយជ្រៅថែមទៀតផង។ មនុស្សម្នានឹងសើចចំអកមើលងាយនាង ព្រោះពែងនោះពេញបរិបូណ៌។ សូមមើលជំពូកអាល់គីតាប32 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «នាងនឹងផឹកពីពែងនៃទុក្ខទោស ដូចបងស្រីរបស់នាង ពែងនេះធំ ហើយជ្រៅថែមទៀតផង។ មនុស្សម្នានឹងសើចចំអកមើលងាយនាង ព្រោះពែងនោះពេញបរិបូណ៌។ សូមមើលជំពូក |
ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង
នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)