Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 23:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហេតុ​នោះ ឱ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាស់​ពួក​សហាយ​ឯង ដែល​ឯង​បាន​ណាយ​ចិត្ត​ពី​គេ​នោះ ឲ្យ​មក​ទាស់​នឹង​ឯង អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហេតុ​នោះ ឱ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​ដាស់​ពួក​សហាយ​អ្នក ដែល​អ្នក​បាន​ណាយ​ចិត្ត​ពី​គេ​នោះ ឲ្យ​មក​ទាស់​នឹង​អ្នក យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហេតុ​នេះ អូហូ‌លីបា​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិស‌ទី។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហេតុ​នេះ អូហូ‌លីបា​អើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិស‌ទី។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 23:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល អញ​នឹង​ប្រមូល​ពួក​សហាយ​ឯង ដែល​ឯង​បាន​ត្រេក‌អរ​ជា​មួយ​គ្នា នឹង​ពួក​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ស្រឡាញ់​នោះ ព្រម​ទាំង​ពួក​ដែល​ឯង​បាន​ស្អប់​ផង អើ អញ​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស រួច​អញ​នឹង​បើក​កេរ‌ខ្មាស​ឯង​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់


គឺ​យ៉ាង​នោះ ដែល​ឯង​នឹក​ចាំ ពី​អំពើ​អាស្រូវ​បារាយណ៍ ដែល​ប្រព្រឹត្ត​ពី​កាល​នៅ​ក្មេង ដោយ​ពួក​សាសន៍​អេស៊ីព្ទ​បាន​ចាប់​ដោះ​ឯង ដែល​ដោះ​ឯង​នៅ​ជា​ក្រមុំ​ផង។


គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា នឹង​ពួក​កូអា ព្រម​ទាំង​ពួក​អាសស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច នឹង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង


ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន​ណាយ​ចេញ​ពី​គេ​នោះ


ហេតុ​នោះ អញ​បាន​ប្រគល់​វា​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សហាយ​វា គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អាសស៊ើរ ដែល​វា​បាន​ជាប់​ចិត្ត​ស្រឡាញ់​នោះ


ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម